Install Khmer Unicode | Change to English
The Fast, Easy and Big Free Khmer «» English Dictionary & Translator
ប្រាប់មិត្តភ័ក្រ្ត | រក្សាទុក
តារាងពាក្យ
តារាងស្រះ
  • ុំ
  • ាំ
  • េះ
  • ុះ
  • ិះ
  • ោះ

វចនានុក្រម អាន ខ្មែរ-អង់គ្លេស អង់គ្លេស-ខ្មែរ អង់គ្លេស-អង់គ្លេស

Change ពាក្យសំរាប់ទស្សនា
ធ្វើការច្រើនដំណាលគ្នា(ការ)
នាម
1.
multi-tasking
jokes.ant.com.kh រឿងកំប្លែងប្រចាំថ្ងៃ
បុរស​ម្នាក់​ដើរ​ចូល​កន្លែង​លក់​សត្វ​ចិញ្ចឹម​ សួរ​រក​ទិញ​សត្វ​ ដែល​ចេះ​ធ្វើការ​គ្រប់យ៉ាង​តាម​ប​ញ្ផា​ម្ចាស់​។​អ្នកលក់​គិត​បន្តិច​រួច​តប​ ,,,
អ្នកលក់៖ ខ្ញុំ​មាន​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ឡាក់​គី ។​វា​ជា​សត្វ​ឆ្លាត​បំផុត​ លោក​ត្រូវការ​វា​ទេ?
អ្នកទិញ៖ (គ្រវីក្បាល) អត់​ទេ​ សត្វ​ឆ្កែ​ទោះ​ឆ្លាត​យ៉ាងណា​ ក៏​មិន​អាច​ចេះ​ធ្វើការ​គ្រប់​ការងារ​ដែរ ។​
អ្នកលក់៖ បើ​លោក​មិន​ត្រូវការ​ឆ្កែ​ទេ​ ទិញ​ឆ្មា​ទៅ​ (អ្នកលក់​លើក​បង្ហាញ)​។​ឆ្មា​នេះ​ឈ្មោះ​នៀវ​ វា​ពូកែ​ជា​អា​ឡាក់​គី​ទៅ​ទៀត​។​
អ្នកទិញ៖ ឆ្មា​ក៏​ខ្ញុំ​មិន​ត្រូវការ​ដែរ​។​ ឆ្មា​ និង​ឆ្កែ​ប្រហាក់ប្រហែល​តែ​គ្នា​ សុ​ទ្ឋ​តែ​ពួក​មិន​អាច​ធ្វើការ​គ្រប់យ៉ាង​បាន​។​ ខ្ញុំ​ត្រូវការ​សត្វ​ផ្សេង​។​
អ្នកលក់៖ ឧទាន​ ! អូ​ បើ​អ៊ីចឹង​ប្រហែល​ទាល់តែ​ក្អែប​ឈ្មោះ​ ឆា​លី​ហើយ ។​អា​ឆា​លី​ពូកែ​ណាស់​ មិន​ចាញ់​មនុស្ស​ទេ​ ស្អី​ក៏​វា​ធ្វើ​បាន​ដែរ​។​
និយាយ​រួច​ម្ចាស់​ហាង​យក​ទ្រុង​មួយ​ បង្ហាញ​អោយ​ភ្ញៀវ​មើល​ ដោយ​ក្នុង​នោះ​មាន​ក្អែប​មួយ​ក្បាល​កំពុង​ដេក​ស្ងៀម ។​បុរស​អតិថិជន​បើកភ្នែក​ធំៗ៖
អ្នកទិញ៖ ខ្ញុំ​ពិតជា​ស្មាន​មិន​ដល់​ថា​ ក្អែប​អាច​ធ្វើការ​ងារ​បាន​គ្រប់​យ៉ាងដូច​មនុស្ស​សោះ ។​ប៉ុន្តែ​លោក​ធានា​អ​ញ្ចឹ​ង​ទៅ​ហើយ​ខ្ញុំ​ព្រម​ទិញ​ទៅ​ចុះ ។​
ពេល​នាំ​ក្អែប​មក​ដល់​ផ្ទះ​ របស់​ខ្លួន​បុរស​នោះ​ប្រាប់​ថា៖
បុរស៖ ឆា​លី​ !​សំអាត​ផ្ទះបាយ​ទៅ​ !
បន្ទាប់​ពី​ប​ញ្ផា​ក្អែប​រួច​ គាត់​អង្គុយ​លេង​ប្រហែល​ ៣០​នាទី​ ក៏​ទៅ​មើល​ផ្ទះបាយ ។​អ្វី​ដែល​ធ្វើ​អោយ​គាត់​ភ្ញាក់ផ្អើល​បំផុត​ គឺ​នៅផ្ទះ​បាយ​ស្អាត​គ្រប់យ៉ាង​ទាំងអស់​ តាំងពី​ចាន​ ឆ្នាំង​ ស្លាបព្រា​ ត្រូវ​បាន​លាង​នឹង​សាប៊ូ​ ព្រមទាំង​ជូត​រលោក​ស្រិល​ ទាំង​កំរោល​ផ្ទះ​ទៀត​ សោត​ក៏​គ្មាន​ធូលី​ សូ​ម្បី​មួយ​គ្រាប់ ។​ឃើញ​ដូច្នេះ​ម្ចាស់ផ្ទះ​សាកល្បង​ប​ញ្ផា​ទៀត៖
បុរស៖ អើ​ ផ្ទះបាយ​ប៉ុណ្ណឹង​ទុក​ថា​ គ្រាប់​បើ​ហើយ​ ឥឡូវ​ទៅ​សំអាត​បន្ទប់ទទួលភ្ញៀវ​ទៀត ។​
មិនយូរ​ប៉ុន្មាន​បន្ទប់ទទួលភ្ញៀវ​មិន​ខុស​ពី​ផ្ទះ​បាយឡើយ​ គ្រប់យ៉ាង​ស្អាត​ភ្លឹង​ទាំងអស់ ។​បុរស​ម្ចាស់ផ្ទះ​កាន់តែ​ភ្ញាក់ផ្អើល​មែនទែន​ នឹក​ក្នុង​ចិត្ត៖"មួយ​ជីវិត​យើង​មិន​ដែល​ សត្វ​ណា​ពូកែ​ដល់​ម្លឹ​ង​ទេ​។"កុំ​ថា​ឡើយ​វា​ថ្លៃ​ត្រឹម​ប៉ុន្មាន​រយ​ដុល្លា​ ទោះបី​ ១០​ម៉ឺន​ដុល្លា​ក៏​នៅ​តែ​ថោក ។​យើង​គួរ​សាកល្បង​ប្រើ​វា​ ធ្វើការ​ផ្សេង​ម្តង​ ចាំ​មើល​ថា​ធ្វើ​បាន​ល្អ​អឹ​ចឹ​ង​ដែរ​ឬ​អត់?"គិត​ឃើញ​ដូច្នេះ​រួច​គាត់​ប​ញ្ផា​ទៀត៖
នែ! ឆា​លី​ ទៅ​ផ្សារ​ទិញ​កាសែត​មួយ​ច្បាប់​មក​មើល​
បន្ទាប់​ពី​ឆា​លី​ចេញ​ទៅ​ គាត់​អង្គុយ​ចាំ​អាន​កាសែត​ដោយ​នឹក​ថា​ នឹង​បាន​កាសែត​អាន​ក្នុង​ពេល​ឆាប់ៗ​ តែ​ចាំ​ហើយ​ចាំ​ទៀត​ ចាំ​អស់​ ២០​នាទី​ រួច​ឡើង​ដល់​ ៣០​នាទី​ ចុង​ក្រោយ​ដល់​ ៤៥​នាទី​ នៅ​តែ​មិន​ទាន់​ឃើញ​ឆា​លី​ត្រឡប់​មក​វិញ​ ពុំ​ដឹង​មានរឿង​អ្វី​កើតឡើង​ បានជា​វា​ទៅ​យូរ​ដល់​ម្លឹ​ង ។​ទីបំផុត​គាត់​ទ្រាំ​ចាំ​ទៀត​លែង​បាន​ ក៏​សំរេចចិត្ត​ទៅ​តាម​ ដឹង​អី​ចេញ​ផុត​បន្តិច​ស្រាប់តែ​ ឃើញ​ឆា​លី​កំពុង​នៅ​ក្បែរ​មាត់ទ្វា​នៅឡើយ ។​គាត់​បើកភ្នែក​ធំៗ​សួរ៖
យីអើ! ៤៥​នាទី​ហើយ​ម៉េច​ឯង​មិន​ទាន់​ទៅ​ទៀត ។​
ក្អែប៖ (ឆ្លើយ​ទាំង​របៀប​ក្តៅក្រហាយ) សន្សឹមៗ​បាន​ទេ? ខ្ញុំ​កំពុង​ពាក់​ស្បែកជើង​ ៤៥​នាទី​ខ្ញុំ​ពាក់​ស្បែកជើង​មិន​ទាន់​បាន​ពាក់កណ្តាល​ផង​ លោក​ម្ចាស់​មើល​មិនឃើញ​ទេ?
tips.ant.com.kh សារៈប្រយោជន៍គួរយល់ដឹងប្រចាំថ្ងៃ
តើអ្នកដឹងឬទេថា ការញ៉ាំពពួកគ្រាប់រុក្ខជាតិ សន្តានសណ្តែកដី អោយបានមួយក្តាប់ក្នុងមួយថ្ងៃ អាចជួយក្នុងការបន្ថយការប្រឈមមុខ នឹងការកកើតជំងឺមហារីក ឬបំបាត់ភាពជ្រីវជ្រួញ និងបន្ឋូរបន្ថយឥទ្ឋិពលស្រ្តេស (stress)

គ្រាប់អាល់ម៉ុង (Almond)

គ្រាប់អាល់ម៉ុង ផ្ទុកដោយជាតិកាល់ស្យូម ហើយការញ៉ាំវាប្រមាណ ៥០ក្រាម នឹងផ្តល់អោយនូវកម្រិតកាល់ស្យូម ១ ភាគ ៧ នៃកម្រិតដែលណែនាំ អោយញ៉ាំជាតិកាល់ស្យូមចំពោះស្រ្តី ។ ថ្វីបើមានផ្ទុកជាតិខ្លាញ់ ក្នុងកម្រិតខ្ពស់ក្តី ការសិក្សាជាច្រើនបាន បង្ហាញថា ការញ៉ាំគ្រាប់នេះ មួយក្តាប់ក្នុងមួយថ្ងៃ នឹងជួយបញ្ចុះទម្ងន់ ។

គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទី ផ្ទុកទៅដោយជាតិដែក ដែលជាសារធាតុជំរុញថាមពលយ៉ាងខ្លាំង ។គ្រាប់ស្វាយចន្ទី ៥០ក្រាម ឬ២៥គ្រាប់ និងបំពេញបាន ១ ភាគ ៤ នៃតំរូវការជាតិដែក ប្រចាំថ្ងៃរបស់អ្នក ។ដូចគ្នានេះដែរ គ្រាប់ស្វាយចន្ទី មានជាតិស័ង្កសីដែលជា សារធាតុជំរុញប្រព័ន្ឋ ការពាររាងកាយ ។

សណ្តែកដីប្រ៊េស៊ីល (Brazil nut)

ផ្ទុកទៅដោយជាតិ ស៊ីលីនីញ៉ូម (Selenium) ដែលជាសារធាតុខនិជ ប្រឆាំងនឹងជំងឺមហារីក ៕